ចេញផ្សាយ ១៧ កក្កដា ២០១៩
109
ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ ប្រព្រឹត្តទៅនាសាលប្រជុំរដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក គង់ វីតាណ: អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ។ អង្គប្រជុំពិភាក្សាលើចំនុចចំនួន៣ដួចខាងក្រោម៖
១. របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៨។
២. វិធានការណ៍គន្លឹះជាក់ស្តែង៤យ៉ាង។
៣. បច្ចុប្បន្នភាពមន្រ្តីបង្គោលដែលជាឧត្តមមន្រ្តី និងមន្រ្តីបច្ចេកទេសទទួលបន្ទុក (IDP)។