ចេញផ្សាយ ១៦ កក្កដា ២០១៩
113
ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩
មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មចំនួន០២រូប និងមន្ត្រីការិយាល័យកសិកម្មស្រុកកំពង់សីលាចំនួន០២រូប រួមជាមួយមន្ត្រីការិយាល័យផែនការគណនេយ្យ បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំដុះដំណាំស្រូវ នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដែលមានកសិករចូលរួម ៣៦នាក់ ស្រី ៣០នាក់។