មាតិកា
ការចុះត្រួតពិនិត្យការចរាចរណ៍សាច់សត្វដែលស្ថិតនៅ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៦ កក្កដា ២០១៩
100
ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យការចរាចរណ៍សាច់សត្វដែលស្ថិតនៅ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលឃាត់បាននូវសាច់ជ្រូក ២០០គីឡូក្រាម មកពីឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សាច់ពពែចំនួន ៥ក្បាល និងសាច់មាន់មកពីក្រុមហ៊ុនស៊ីភីចំនួន ២០០គីឡូក្រាម ផលិតផលទាំងនេះជាផលិតផលក្នុងស្រុក។ ក្នុងករណីខាងលើក្រុមការងារក៏ធ្វើការណែនាំពួកគាត់ឱ្យគោរពច្បាប់ និងពន្យល់ពីច្បាប់ក្នងការដឹកជញ្ជូននិងមានអនាម័យល្អ។
ចំនួនអ្នកចូលទស្សនា
Flag Counter