ចេញផ្សាយ ១៥ កក្កដា ២០១៩
249
ថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩
ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ គឺជាទិវាដ៏មហោឡារិកបំផុតដែលថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ព្រមទាំងខណ្ឌរដ្ឋបាលព្រៃព្រះសីហនុ បានធ្វើពិធីបុណ្យរុក្ខទិវា ដាំស្តារព្រៃឈើឡើងវិញក្នុងបរិវេណវត្តអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ។ ក្នុងឱកាសបុណ្យរុក្ខទិវាឆ្នាំនេះមន្ទីរកសិកម្មដែលមានខណ្ឌរដ្ឋបាលព្រៃឈើជាសេនាធិការ បានដាំកូនឈើចម្រុះ រួមមានគគី ក្រញូង ឈើទាល សរុបចំនួន ២២០០ដើម លើផ្ទៃដីទំហំ ២ហិកតា ក្នុងបរិវេណវត្តអូរត្រេះ។ ក្នុងពិធីនេះមានការអញ្ជើញមន្ទីរអង្គភាពជុំវិញ រួមជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្ស សសយក កាកបាទក្រហម និងកាយរិត ប្រជាពលរដ្ឋ គណ:កម្មការវត្ត ព្រមទាំងព្រះសង្ឃផងដែរ។