ចេញផ្សាយ ១៤ កក្កដា ២០១៩
104
ថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលត្រូវនឹងថ្ងៃទី១៣ ខែកក្ដដា
នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមពិធីថ្លែង អំណរគុណដល់មន្រ្តីរាជការ កងកម្លាំង និងសប្បុរសជន ដែលបានចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ។ អង្គពិធី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរផងដែរ។