មាតិកា
ការចូលរួមកិច្ចប្រជុំបូកសរុបតម្រូវការគម្រោងសកម្មភាព និងចាត់អាទិភាពនៅរដ្ឋបាលខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១២ កក្កដា ២០១៩
123
ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវទទួលបន្ទុករួម បានចូលរួមកិច្ចប្រជុំបូកសរុបតម្រូវការគម្រោងសកម្មភាព និងចាត់អាទិភាពនៅរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្ត។ ចំពោះសមាសភាពចូលរួម មកពីអង្គភាពពាក់ព័ន្ធសរុបចំនួន ៣៩នាក់។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យ និងពិភាក្សាបូកសរុបគម្រោងសកម្មភាពព្រមទាំងចាត់អាទិភាព។ ជាលទ្ធផលក្រោយកិច្ចប្រជុំសម្រេចបាន÷ -មន្ទីរកសិកម្ម ១គម្រោង -មន្ទីរសាធារណ:ការ ២គម្រោង -មន្ទីរធនធានទឹក ២គម្រោង -មន្ទីរអភិវឌ្ឍន៍ជនបទ ៨គម្រោង -មន្ទីរសង្គមកិច្ច ២គម្រោង -មន្ទីរវប្បធម៌ ២គម្រោង -មន្ទីរមុខងារសាធារណ: ៧គម្រោង -សាលាស្រុកស្ទឹងហាវ ៨គម្រោង -រដ្ឋបាលស្រុកព្រៃនប់ ៧គម្រោង -រដ្ឋបាលស្រុកកំពង់សីលា ១១គម្រោង -រដ្ឋបាលក្រុងព្រះសីហនុ ៦គម្រោង
ចំនួនអ្នកចូលទស្សនា
Flag Counter