ចេញផ្សាយ ០៨ កក្កដា ២០១៩
141
ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលត្រូវនឹងថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងមន្តីការិយាល័យរដ្ឋបាលបុគ្គលិក១រូប បានចូលរួមប្រជុំពិភាក្សាលើកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការពិនិត្យលើមុខងារសេវារដ្ឋបាលឡើងវិញ(វិស័យកសិកម្ម)ដែលមន្ទីបាននឹងកំពុងដាក់អនុវត្តនៅ អង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបញ្ហាផ្សេងៗមួយចំនួនពាក់ព័ន្ធ ដែលដឹកនាំប្រជុំដោយ ឯកឧត្ដម គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីថ្នាក់ដឹងនាំតាមមន្ទីរទាំង២៥រាជធានីខេត្ត ។ អង្គរប្រជុំធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ដោយនេះជាអង្គប្រជុំលើកទី៦ ដើម្បីសម្រេចជំហានទី១ ដើម្បីពិនិត្យឡើងវិញលើមុខងារសំខាន់ៗរបស់សេវារដ្ឋបាលដែលមន្ទីរបានប្រគលទៅការិយាល័យច្រកចេញចូលតែមួយ ហើយអោយតាមមន្ទីរបង្ហាញពីសេវារដ្ឋបាលបានប្រគល់ទៅការិយាល័យច្រកចេញចូលតែមួយ ដែលបាននឹងកំពុងអនុវត្ត និងពិនិត្យការស្នើសុំចេញលិខិតធ្វើយ៉ាងណាអោយមានភាពងាយស្រួលក្នុងការអនុវត្តនៅថ្នាក់ក្រោមជាតិ។