ចេញផ្សាយ ០៥ កក្កដា ២០១៩
68
ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៩
នៅព្រឹកថ្ងៃសុក្រទី ៥ ខែកក្តដា ឆ្នាំ២០១៩ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយក្រុមការងារអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះប្រមូលវត្ថុវិភាគសម្រាប់អង្កេតតាមដានជម្ងឺបាក់តេរីក្នុងសាច់ និងផលិតផលមានដើមកំណើតពីសត្វ ព្រមទាំងប្រមូលព័ត៌មាននានានៅក្នុងគម្រោង Multi-Pathogen Survey in Cambidia Market នៅផ្សារវាលរេញ ស្រុកព្រៃនប់ និងផ្សារលើក្រុងព្រះសីហនុ ដើម្បីយកទៅពិនិត្យនៅមន្ទីរពិសោធន៍នៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ ជាលទ្ធផលលើការយកសំណាកបានចំនួន ១៦កន្លែង ក្នុងនោះមាន សាច់ជ្រូក ៦កន្លែង សាច់មាន់ ៦កន្លែង និងកំអែលជ្រុញ ចំនួន ៤កន្លែង។