ចេញផ្សាយ ០២ កក្កដា ២០១៩
75
នៅថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៩
ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះតាមដាន និងព្យាបាលជម្ងឺសត្វ នៅភូមិវាល និងភូមិថ្មី ឃុំកំពង់សីលា បានក្របីចំនួន ០៥ក្បាល និងគោចំនួន ០១ក្បាល រោគសញ្ញា ហើមក ហៀរទឹកមាត់ ឈឺជើង មិនសូវស៊ីចំណី។ សត្វឈឺទាំងអស់ចាប់ផ្តើមតាំងពីថ្ងៃទី ២២ខែមិថុនា ឆ្នាំ ២០១៩មកម្លេះ។ ភ្នាក់ងារពេទ្យសត្វជួយព្យាបាលបាន ៣២ក្បាល។