មាតិកា
ការចូលរួមពិធីប្រកាសចូលកាន់មុខដំណែងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៩ មិថុនា ២០១៩
99
ថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៩ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមពិធីប្រកាសចូលកាន់មុខដំណែងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយឯកឧត្តម គួច ចំរើន ចូលជំនួស ឯកឧត្តម យន្ត មីន ត្រូវទៅទទួលការងារថ្មី។ អង្គពិធីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក កងកំលាំងប្រដាប់វុធគ្រប់ប្រភេទ មន្ទីរ អង្គភាពនានាជុំវិញខេត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter