ចេញផ្សាយ ២៦ មិថុនា ២០១៩
120
ថ្ងៃពុធ ៩រោច ខែជេស្ត ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩
លោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវទទួលបន្ទុករួម ព្រមទាំងសហការីចំនួន៣រូប បានចុះសិក្សាត្រួតពិនិត្យ វឌ្ឍនភាព ស្តីពីទំហំ និងការលូតលាស់របស់ដើមឈើ ដែលព្រះមហាក្សត្យ បានយាងដាំ និងស្ថានភាពចម្ការឈើដាំ ក្នុងពិធីរុក្ខទិវាថ្នាក់ជាតិឆ្នាំ២០១៣ ក្នុងភូមិសាស្ត្រឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សូមជម្រាបជូនផងដែរ ក្រុមការងារ បានបន្តចុះត្រួតពិនិត្យសកម្មភាពបទល្មើស នៅក្នុងស្ថានីយផ្សព្វផ្សាយ ស្តាព្រៃឈើអូរថ្ម ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ តាមការពិនិត្យជាក់ស្តែងឃើញថា មានសកម្មភាពអនាធិបតេយ្យយ៉ាងព្រហើន ក្នុងនោះ - សង់ខ្ទមអនាធិបតេយ្យថ្មីៗចំនួន ០៤ខ្ទម
- លួចបោះបង្គោលរបងថ្ម ទំហំ ០,១៥ម ×០,១៥ម×២ម ចំនួន២៥០បង្គោល។ ក្នុងករណីនេះក្រុមការងារកំពុងរកជនល្មើសសម្រាប់ធ្វើការងារដោះស្រាយតាមនីតិវិធីច្បាប់។