មាតិកា
ការធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
ចេញ​ផ្សាយ ២៥ មិថុនា ២០១៩
132
នៅថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមជាមួយក្រុមការងារគ្រប់គ្រងជលផលសមុទ្រប្រជុំកោះរ៉ុង បានដឹកនាំគណៈកម្មការសហគមន៍នេសាទប្រជុំកោះរ៉ុង មកធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត មានសមាសភាពចូលរួមមកពីសហគមន៍នេសាទចំនួន៧តាមតំបន់ឆ្នេរ និង រដ្ឋបាលជលផលភ្នំពេញ ខណ្ឌរដ្ឋបាលជលផលរាជធានី-ខេត្តតាមតំបន់ឆ្នេរ អាជ្ញាធរ តាមសហគមន៍នេសាទប្រជុំកោះរ៉ុង តំណាងឧ្យានជាតិសមុទ្រកោះរ៉ុង និងអង្គFFI , អង្គការ WEA សរុបមានចំនួន ៤២នាក់ ស្រី ១០នាក់ ដំណើរទស្សនៈកិច្ចសិក្សាយើងនេះមានគោលបំណងដូចខាងក្រោម៖ ១-ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកពីការគ្រប់គ្រងសហគមន៍នេសាទនិងផ្តល់ការបណ្តុះបណ្តាលពីភាពអ្នកដឹកនាំសហគមន៍នេសាទ។ ២- ពង្រឹងសមត្ថភាពគណៈកម្មការសហគមន៍ដើម្បីគ្រប់គ្រងសហគមន៍នេសាទឲ្យមានប្រសិទ្ធភាពតាមរយៈបែងចែកតួនាទីគ្រប់គ្រង។ ៣-ស្វែងយល់ពីសក្តានុពលនៃធនធានដែលមានក្នុង ដែនសហគមន៍នេសាទ ដើម្បីបង្កើតឱកាសរកចំណូល គាំទ្រសកម្មភាពគ្រប់គ្រងសហគមន៍នេសាទ ៤- បង្កើនទំនាក់ទំនងរវាងសហគមន៍នេសាទតាមរយៈប្រជុំបណ្តាញសហគមន៍នេសាទតំបន់ឆ្នេរ។
ចំនួនអ្នកចូលទស្សនា
Flag Counter