ចេញផ្សាយ ២៤ មិថុនា ២០១៩
148
នៅថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩
លោក សុខ អាង ប្រធានការិយាល័យផែនការ គណនេយ្យ និងមន្ត្រីផែនការគណនេយ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពី «ការរៀបចំលេខកូដចំណូលពីសេវាសាធារណៈ ចំណូលពីទ្រព្យសម្បត្តិរដ្ឋ និងចំណូលផ្សេងៗរបស់មន្ទីរជំនាញសម្រាប់ថវិកាថ្នាក់ជាតិនៅក្នុងប្រពន្ធ័បច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) សម្រាប់ជំហានទី៣» ក្រោមអធិបតីភាព លោកជា វណ្ណារ័ត្ន ប្រធាននាយកដ្ឋានចំណូល នៃអគ្គនាយកដ្ឋានរតនាគារជាតិ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានសមាសភាពចូលរួមតំណាងមកពី រដ្ឋបាលកណ្តាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត។