មាតិកា
ការចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ អំពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេ ជាង ហ្គ័រជី
ចេញ​ផ្សាយ ២១ មិថុនា ២០១៩
163
នៅព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ លោក សុខ រិទ្ធី មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ អំពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេ ជាង ហ្គ័រជី។ ក្រោមអធិបតីភាពឯកឧត្តម ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត តំណាងម្ចាស់គម្រោង (ក្រុមហ៊ុន ខេមបូឌាន ចេជាង ហ្គ័រជី) តំណាងក្រុមហ៊ុនសិក្សាស្រាវជ្រាវ ស៊ី អ៊ី អេស សរុប ៣១នាក់ ក្នុងនោះស្រី ៤នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter