មាតិកា
ការចុះពិនិត្យការលូតលាស់ដំណាំកៅស៊ូ
ចេញ​ផ្សាយ ២០ មិថុនា ២០១៩
208
ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ី សុផាន់ មន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មចំនួន១រូប បានចុះពិនិត្យការលូតលាស់ដំណាំកៅស៊ូ នៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលដំំាណាំកៅស៊ូមានការលូតលាស់ល្អ ដោយមិនមានជម្ងឺបំផ្លាញ់ឡើយ ចំពោះផ្ទៃដីដាំដុះចំនួន១១០ហិកតា និងផ្ទៃដីចៀរជ័រចំនួន២០ហិកតា ដែលចៀរជ័របាន ២តោនក្នុងមួយខែ រីឯតម្លៃដែលកសិករលក់ចេញនាពេលបច្ចុប្បន្នសម្រាប់ជ័រកៅស៊ូកកចំនួន ៣០០០រៀលក្នុងមួយគីឡូក្រាម។
ចំនួនអ្នកចូលទស្សនា
Flag Counter