ចេញផ្សាយ ២០ មិថុនា ២០១៩
134
ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩
លោក ផាន់ សុខន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតផលភាពកសិកម្ម បានសហការជាមួយមន្ទីរកសិកម្មស្រុកកំពង់សីលា ដើម្បីចុះពិនិត្យស្ថានភាពការបង្កបង្កើនផលរបស់កសិកករនារដូវស្សា តាមបណ្តាឃុំ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលគឺនៅសប្តាហ៍ទី៣ស្មើ១២១៥ ហិកតា បូកយោង= ១៨៩៤ ហិកតាដែលស្មើ១០០%ដូច្នេះការភ្ជួររាស់ត្រូវបានបញ្ចប់ហើយ។
ចំពោះផ្ទៃដីព្រោះ ក្នុងសប្តាហ៍ទី៣ស្មើ ១១៤៣ ហិកតា បូកយោង = ១៥១៥ ហិកតា ដែលស្មើ៨០% នៃផែនការឆ្នាំ២០១៩ សំរាប់ស្រុកកំពង់សីលាទាំងមូល។ បញ្ជាក់តួលេខនេះគិតត្រឹមថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩។