ចេញផ្សាយ ១៩ មិថុនា ២០១៩
106
ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩
លោក លឹម វណ្ណដា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសុកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះតាមដានវាយតម្លៃអនុកម្មវិធីទី២ លើការងារសុខភាពសាធារណ: បសុព្យាបាល រួមមាន: ការចុះចាក់វ៉ាក់សាំងសត្វ ចំនួនពេទ្យសត្វភូមិ ចំនួនកសិដ្ឋានចិញ្ចឹមសត្វ ស្ថិតិសត្វ គោ ក្របី ជ្រូក មាន់ ទា និងអជីវករដែលទទួលបានការបណ្តុះបណ្តាល។