ចេញផ្សាយ ១៩ មិថុនា ២០១៩
81
នៅរសៀលថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក ជ គា អនុប្រធានការិយាល័យកសិកម្មស្រុកព្រៃនប់ លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងលោក អ៊ុក សំអន មន្ត្រីរដ្ឋបាលជលផលកំពង់សោម បានចូលរួមប្រជុំស្ដីពីការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី និងមន្រ្តីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត។