ចេញផ្សាយ ១៨ មិថុនា ២០១៩
100
ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩
នារសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៩ លោក នេន ចំរើន ប្រធាន និងលោក តឹក ជីវ៉ាយ អនុប្រធាន នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកព្រៃនប់ ខេត្តព្រះសីហនុ អាណត្តិទី៣ នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក សរ កក្កដា អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីការិយាល័យជុំវិញស្រុក និងអាជ្ញាធរមូលដ្ឋាន។