ចេញផ្សាយ ១៧ មិថុនា ២០១៩
91
ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩
ផ្នែករដ្ឋបាលជលផលព្រៃនប់ បានចុះពិនិត្យស្ថានភាពព្រៃកោងកាងតាមបណ្តាសហគមន៍នេសាទ ដែលទីតាំងស្ថិតនៅ សហគមន៍នេសាទព្រៃនប់២ ស្ថិតនៅតាមបណ្តោយទំនប់ប៉ុលឌែរ២ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងសកម្មភាពនេះដឹកនាំដោយលោក ប៊ួយ រតនា អនុប្រធានរដ្ឋបាលជលផល។ ចំពោះការចុះក្នុងសកម្មភាពនេះផងដែរមានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នាយរងអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ តំណាងADB គណៈកម្មការសហគមន៍នេសាទ។