មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មិថុនា និងទិសដៅអនុវត្តការងារសម្រាប់ខែ កក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៧ មិថុនា ២០១៩
66
ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីការិយាល័យ និងខណ្ឌរដ្ឋបាលទាំងពីរ ដើម្បីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មិថុនា និងទិសដៅអនុវត្តការងារសម្រាប់ខែ កក្កដា ឆ្នាំ២០១៩។ ក្នុងកិច្ចប្រជុំមានការចូលរួមពីមន្រ្តីគ្រប់ការិយាល័យ និងលោកនាយខណ្ឌរដ្ឋបាលជល លោកតំណាងរដ្ឋបាលព្រៃឈើ លោកនាយផ្នែករដ្ឋបាលជល និងព្រៃឈើ។ ក្នុងកិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុល អំពីបញ្ហាប្រឈម សំណូមពរ និងការស្វែងរកដំណោះស្រាយសមស្របណាមួយសម្រាប់មន្រ្តីតាមការិយាល័យ ក៏ដូចជាខណ្ឌ ព្រមទាំងការអនុវត្តទិសការងារដែលត្រូវធ្វើបន្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter