ចេញផ្សាយ ១៤ មិថុនា ២០១៩
112
ថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះសីហនុ និងលោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីគម្រោងបន្សាំ និងភាពធន់នឹង អាកាសធាតុនៃសហគមន៍ពឹង អាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ។ គោលបំណងនៃ សិក្ខាសាលា ៖
១/ បង្ហាញនូវដំណើរការរៀបចំ គម្រោង និងលទ្ឋផល នៃការពិគ្រោះយោបល់ ។
២/ ឯកភាពលើក្រមខណ្ឌ រួមរបស់ គម្រោង និង ដំណើរការគៀងគរ អ្នកពាក់ព័ន្ធ ។
៣/ ឯកភាព លើជំហាន បន្ទាប់ក្នុងការ បំពេញបន្ថែមនូវ កង្វះ ចន្លោះមុនពេលដាក់បញ្ជូន សំណើគម្រោងទៅ លេខាដ្ឋាន GEF។