ចេញផ្សាយ ១៤ មិថុនា ២០១៩
88
ថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩
លោក នុត រ៉ា ប្រធាន និងលោកស្រី អិុន ម៉ានិត អនុប្រធាន នៃការិយាល័យនីតិកម្មកសិកម្ម រួមជាមួយលោកអនុប្រធានការិយាល័យកសិកម្មស្រុកព្រៃនប់ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះផ្សព្វផ្សាយសេចក្ដីជូនដំណឹងលេខ ៣៥៧កសក.ខសន ចុះពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ ស្ដីិពីការដាក់ពាក្យចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការដាក់តាំងលក់សម្ភារៈកសិកម្មបានចំនួន៥ដេប៉ូ នៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។