ចេញផ្សាយ ១៣ មិថុនា ២០១៩
147
ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៣៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រ ៣ឆ្នាំ (២០១៩ - ២០២១) រវាងរដ្ឋបាលជលផលអង្គការដៃគូ និងសហគមន៍នេសាទ លើការគ្រប់គ្រងធនធានជលផល។ គោលបំណងនៃកិច្ចប្រជុំមានដូចជា÷
១.ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង រដ្ឋបាលជលផល អង្គការសង្គមស៊ីវិល និងសហគមន៍នេសាទ លើការគ្រប់គ្រងធនធានជលផល។
២.ដើម្បីពិភាក្សារកយុទ្ឋសាស្ត្រ ៣ឆ្នាំរួមគ្នាលើការគ្រប់គ្រងធនធានជលផល។
៣.ដើម្បីពិភាក្សាសកម្មភាពសំខាន់ៗរួមគ្នាសម្រាប់ឆ្នាំ ២០១៩ - ២០២១។
ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន អង្គការ និងសមាជិកសហគមន៍ចំនួន ៦៤នាក់ ក្នុងនោះស្រី ៣០នាក់។