ចេញផ្សាយ ១៣ មិថុនា ២០១៩
97
ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩
លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយការិយាល័យកសិកម្មស្រុកព្រៃនប់ចំនួន ២រូប ដើម្បីចុះត្រួតពិនិត្យកន្លែងតាំងលក់ថ្នាំសត្វ និងចំណីសត្វ នៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលដេប៉ូដែលដាក់តាំងលក់ថ្នាំសត្វ និងចំណីសត្វគឺមិនទាន់មានលិខិតច្បាប់ធ្វើអាជីវកម្មត្រឹមត្រូវ និងមានថ្នាំមួយចំនួនហួសកាលបរិច្ឆេទ។ ក្នុងឱកាសក្រុមការងារក៏ធ្វើការណែនាំដល់ម្ចាស់ដេប៉ូឱ្យធ្វើច្បាប់បើកអាជីកម្មឱ្យបាន ហើយយកថ្នាំហួសបរិច្ឆេទចោលទីដែលមានសុវត្តិ បើមិនដូច្នេះទេក្រុមការងារនឹងធ្វើការពិន័យទៅច្បាប់។