ចេញផ្សាយ ១៣ មិថុនា ២០១៩
118
ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម ដែលមានលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម និងលោក ហុក ឡាំ នាយរងខណ្ឌរដ្ឋបាលជលផល ដើម្បីចូលរួមសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងច្បាប់ពីវិសោធនកម្មច្បាប់ស្តីពីជលផលផ្នែកសមុទ្រ នៅខេត្តកំពត ដោយមានការចូលរួមពីលោកអនុប្រធានរដ្ឋបាលជលផល និងក្រុមការងារមកពីរដ្ឋបាលជលផល លោកនាយ នាយរងអធិការសមុទ្រ លោកប្រធានមន្ទីរកសិកម្មតំបន់ឆ្នេរ និងលោក នាយ នាយរងខណ្ឋរដ្ឋបាលជលផលតំបន់ឆ្នេរទាំងបួន។