មាតិកា
ការចុះរុះរើសំណង់ខ្ទមអនាធិបតេយ្យចំនួន ១ខ្នង ដែលមានទីតាំងស្ថិតឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១២ មិថុនា ២០១៩
97
ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក ចាន់ រជ្ជតា នាយរងផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចុះរុះរើសំណង់ខ្ទមអនាធិបតេយ្យចំនួន ១ខ្នង ដែលមានទីតាំងស្ថិតឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សំណងអនាធិបតេយ្យនេះសាងសង់ដោយម្ចាស់ឈ្មោះ សំ សុភាព រស់នៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់ពីការរុះរើ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើបានធ្វើការណែនាំ ដើម្បីបញ្ឈប់សកម្មភាពនេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter