មាតិកា
ការចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមតាមរយៈការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា
ចេញ​ផ្សាយ ១២ មិថុនា ២០១៩
91
ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក ប៉ុន ហាក់ មន្ត្រីការិ​យាល័យ​ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម​ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមតាមរយៈការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា ក្រោមអធិបតីភាព​ឯកឧត្ដម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាិជ្ជកម្ម្ម និងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម លោក ម៉ាង  សីុ​ណេត អភិបាល​រង នៃគណៈអភិបាល​ខេត្តព្រះសីហនុ​ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោក​ស្រី តំណាង​មន្ទីរ អង្គភាពជុំវិញខេត្ត លោក​គ្រូ  នាក់គ្រូ និងនិស្សិត​សរុបប្រមាណ​៥៨នាក់។ វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter