ចេញផ្សាយ ១២ មិថុនា ២០១៩
79
ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩
លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលកបាន ដឹកនាំក្រុមល្បាតសហគមន៍នេសាទភូមិកោះរ៉ុងសន្លឹម និងប៉ូលិសប៉ុស្តិ៍រដ្ឋបាល ចេញល្បាតក្នុងដែនសមត្ថកិច្ច។ ជាលទ្ធផលបានធ្វើការចុះផ្សព្វផ្សាយដល់ទូកនេសាទអួនអូស ហាមធ្វើនេសាទក្នុងតំបន់ហាមឃាត់បានចំនួន ០៣គ្រឿង ទូកដាក់លបត្រី ០១គ្រឿង និងទូកមងក្តាម ០២គ្រឿង។ ក្នុងពេលផ្សព្វផ្សាយមន្រ្តីជំនាញបានជំរុញឱ្យឡើងបង់ពន្ធឈ្នួលដែននេសាទប្រចាំឆ្នាំ២០១៩ និងមិនអនុញ្ញាតឱ្យធ្វើនេសាទយកប្រភេទធនធានកំពុងរងគ្រោះថ្នាក់ និងជិតផុតពូជ ក្នុងឱកាសនេះក្រុមកាងារបានបន្តវាយស្លាកការពារព្រៃកោងកាងបន្ថែមទៀតផងដែរ។