ចេញផ្សាយ ១០ មិថុនា ២០១៩
82
ថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសិក្ខាសិលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីផែនការយុទ្ធសាស្ត្រអភិរក្ស និងគ្រប់គ្រងជលផល ១០ឆ្នាំ (២០១៩ - ២០២៨2) នៅរាជធានីភ្នំពេញ។ សិក្ខានេះមានគោលបំណងមានដូចជា ៖
១.ពិនិត្យឡើងវិញ និងពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រការអភិវឌ្ឍ និងគ្រប់គ្រងធនធានជលផល ១០ឆ្នាំ ។
២.ប្រមូលមតិយោបល់ចុងក្រោយដើម្បីពិចារណាក្នុងការដាក់ចូលក្នុងផែនការ ១០ឆ្នាំ។
៣.ដាក់ឱ្យមានការទទួលស្គាល់ និងអនុម័តលើផែនការ ១០ឆ្នាំ។ ក្នុងវគ្គសិក្ខាសាលានេះផងដែរក៏មានការអញ្ជើញចូលរួមពីមន្រ្តីខណ្ឌរដ្ឋបាលជលផលទាំង ២៥រាជធានីខេត្ត។