មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅអនុវត្តការងាេសម្រាប់ខែកក្តដា លើវិស័យជលផល
ចេញ​ផ្សាយ ១០ មិថុនា ២០១៩
73
ថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោក ឯម ភា នាយករងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្តាប់រួម បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល ដើម្បីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅអនុវត្តការងាេសម្រាប់ខែកក្តដា លើវិស័យជលផល។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីរកបញ្ហាប្រឈម នឹងរកដំណោះស្រាយណាមួយដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ ម្យ៉ាងវិញដើម្បីពិភាក្សារកវិធីសាស្រ្តទប់ស្កាត់បទល្មើសអោយមានប្រសិទ្ធភាព។ ក្នុងប្រជុំមានការអញ្ជើញចូលរួមពីមន្រ្តីផ្នែក សង្កាត់ នៃខណ្ឌរដ្ឋបាលជលផលកំពង់សោមទាំងអស់។
ចំនួនអ្នកចូលទស្សនា
Flag Counter