ចេញផ្សាយ ១០ មិថុនា ២០១៩
130
ថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក ជ គា អនុប្រធានការិយាល័យកសិកម្ម ស្រុក ព្រៃនប់ និងលោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមប្រជុំស្ដីពីការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលស្ថិតនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្នុងវគ្គបិទនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឬតំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ចំពោះការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យគឺទុករយៈពេល១៥ថ្ងៃដើម្បីទុកជូនប្រជាពលរដ្ឋ និងអង្គភាពពាក់ព័ន្ធក្នុងការពិនិត្យ និងតវ៉ា។