ចេញផ្សាយ ០៧ មិថុនា ២០១៩
83
ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩
លោក អាត ផល្លី ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងមន្ត្រីការិយាល័យកសិ-ឧស្សាហកម្មចំនួន ០១រូប បានចូលរួមប្រជុំស្តីពីការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវលើការងារផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅនាយកដ្ឋានកសិឧស្សាហកម្ម ក្រោមអធិបតីភាពលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម ចំនួនពីរថ្ងៃ គឺពីថ្ងៃទី០៦-០៧ ខែមិថុនា ឆ្នាំ២០១៩។ អ្នកចូលរួមសរុបចំនួន៤៥នាក់ ក្នុងនោះស្រី១៤នាក់។ កិច្ចប្រជុំផ្តោតសំខាន់ទៅលើ៖
- ទស្សនៈទាននៃផលិតកម្មកសិកម្មតាមកិច្ចសន្យា និងបច្ចុប្បន្នភាពនៃការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្មនៅតាមបណ្តាខេត្ត និងការបង្កើតអនុគណៈកម្មាធិកាសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម។
- អនុគណៈកម្មាធិកាសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម និងការទទួលខុសត្រូវលើការងាររបស់ការិយាល័យកសិ-ឧស្សាហកម្ម។
- ពិភាក្សាអំពីបញ្ហាប្រឈម យុទ្ធសាស្ត្រនានាដើម្បីជំរុញការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ។