ចេញផ្សាយ ០៦ មិថុនា ២០១៩
103
ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលជាច្រើនរូបដើម្បីចូលរួមប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក អភិបាលរងស្រុកព្រៃនប់ ប្រធានការិយាល័យជំនាញជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកទាំងអស់។