ចេញផ្សាយ ០៦ មិថុនា ២០១៩
85
ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា ក្រោមវត្តមានលោកគង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សព្រមទាំងផ្នែកសំអាតអនាមយ័បរិស្ថានក្នុងក្រុងព្រះសីហនុ។ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ លោកអភិបាលរងខេត្តយកវេទិកានេះ អំពាវនាវអោយគ្រប់សហគមន៍ជួយការពារកាត់បន្ថយការបំពុលបរិស្ថានតាមការដ្ឋានសំណង់នានាដែលកំពុងសាងសង់សព្វថ្ងៃ និងតាមលំនៅដ្ឋានប្រជាពលរដ្ឋផងដែរ។