មាតិកា
ការចុះពិនិត្យស្ថានភាពភ្ជួររាស់ដីស្រែនារដូវវស្សាឆ្នាំ២០១៩ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចាប់គិតពីថ្ងៃទី០១ដល់ ០៤ ខែមិថុនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៥ មិថុនា ២០១៩
78
ថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ លោក ផាន់ សុខន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មចំនួន ១រូប បានចុះពិនិត្យស្ថានភាពភ្ជួររាស់ដីស្រែនារដូវវស្សាឆ្នាំ២០១៩ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចាប់គិតពីថ្ងៃទី០១ដល់ ០៤ ខែមិថុនា ឆ្នាំ២០១៩ ជាលទ្ធផលមានដូចតទៅ÷ ផ្ទៃដីភ្ជួររាស់បានចំនួន= ២១៤ ហិកតា ផ្ទៃដីព្រោះបានចំនួន = ១៧៣ ហិកតា ផ្ទៃដីដំណាំរួមផ្សំមាន÷ -ដំណាំសណ្តែកគួបានចំនួន= ០,១៥ ហិកតា (មិនទាន់ប្រមូលផលនូវឡើយ) -ដំណាំល្ពៅមានចំនួន=០,១០ ហិកតា (មិនទាន់ប្រមូលផលនូវឡើយ) -ដំណាំត្រសក់ចំណារមានចំនួន= ០,២៥ ហិកតា (កំពង់ប្រមូលផល គឺក្នុង១ថ្ងៃបានចំនួន១៥គីឡូក្រាមទៅ២០គីឡូក្រាម ពីព្រោះការប្រមូលផលនេះទិន្នផលវាថយចុះហើយ ចុងដៃហើយ)។ ផ្ទៃដីដំណាំរួមផ្សំនេះស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter