មាតិកា
ការចូលរួមកិច្ចប្រជុំរៀបចំការងារបច្ចេកទេសព័ត៌មាន និងប្រតិកម្មរហ័ស តាមមន្ទីរអង្គភាព នានាជុំវិញខេត្ត
ចេញ​ផ្សាយ ៣១ ឧសភា ២០១៩
87
នាព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំរៀបចំការងារបច្ចេកទេសព័ត៌មាន និងប្រតិកម្មរហ័ស តាមមន្ទីរអង្គភាព នានាជុំវិញខេត្ត ក្រោមអធិបតីភាពលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដោយកិច្ចប្រជុំនេះផ្តោតសំខាន់លើការងាររៀបចំក្រុមការងារបច្ចេកទេសព័ត៍មាន និងប្រតិកម្មរហ័សតាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត ដើម្បីប្រមូលបាន ព័ត៌មាន និងការទទួលពត៍បានទាន់ពេលវេលា ឆ្លើយតបទៅនឹងការដោះស្រាយបញ្ហាប្រឈមមួយចំនួន តាមសំណូមពររបស់ប្រជាពលរដ្ឋ និងជម្រុញឱ្យរៀបចំក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សតាមមន្ទីរ អង្គភាពនីមួយៗ ដែលមានសមាសធាតុចូលរួម ០៣នាក់ គឺមានប្រធានមន្ទីរ អង្គភាព និងមន្ត្រីពីរនាក់ទៀត តាមការចាត់ តាំងរបស់ប្រធានមន្ទីរ ឬអង្គភាពសាម៉ីនីមួយៗ ត្រូវពិនិត្យតាមដាននូវរាល់ព័ត៌មាន ដែលមានការពាក់ព័ន្ធនានា ឆ្លើយតបបានទាន់ពេលវេលា ទៅនិងសំណូមពរ ឬសំនួរដែលមានការពាក់ពន្ធ័ទៅនឹងអង្គភាពរបស់ខ្លួន កើតមានឡើងនាពេលបច្ចុប្បន្ន។
ចំនួនអ្នកចូលទស្សនា
Flag Counter