ចេញផ្សាយ ២៨ ឧសភា ២០១៩
104
ថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩
លោក ប៉ុន ហាក់ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចររណ៍ផ្លូវគោគលើកទី២១ ដែលប្រព្រឹត្តនៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ទិវានេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងកងកំលាំងទាំងបីប្រភេទ ព្រមទាំងសិស្សនិស្សិត លោកគ្រូ អ្នកគ្រូ សសយក។