ចេញផ្សាយ ២៨ ឧសភា ២០១៩
83
ថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក នុន បុត្រមន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការបង្កើតបណ្តាញផលិតផលឆកសមុទ្រកំពង់សោម ដែលមានទីតាំងស្ថិតនៅ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង (ការិយាល័យអង្គការមរតក)។ ក្នុងកិច្ចពិភាក្សាមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់ ចំនួន ២២នាក់ ក្នុងនោះស្ត្រី១១នាក់។