ចេញផ្សាយ ២៤ ឧសភា ២០១៩
88
ថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
លោក ហ៊ាប ចាន់ណាន់ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានសហការជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការប្រជុំផ្សព្វផ្សាយច្បាប់ និងកំរងលិខិតបទដ្ឋានគតិយុត្ត លើវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងឱកាសនោះក្រុមការងារក៏បានណែនាំបន្ថែមទៅការប្រើប្រាស់ថ្នាំការពារ និងថ្នាំព្យាបាលសត្វ ដល់អាជីវករ និងប្រជាពលរដ្ឋនៅសាលាឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។