ចេញផ្សាយ ២៤ ឧសភា ២០១៩
80
ថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំ លោក អាត ផល្លី ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ ដើម្បីចូលរួមកិច្ចប្រជុំបញ្ចប់ការងារចុះផ្ទៀងផ្ទាត់និយាមកា កំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងអភិវឌ្ឍន៍លើវិស័យកសិឧស្សាហកម្មរបស់ក្រុមហ៊ុន Y SENG CO. LTD ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើនៅរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ស កក្កដា អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ និងអាជ្ញាធរមូលដ្ឋានជុំវិញស្រុក។