ចេញផ្សាយ ២៤ ឧសភា ២០១៩
78
ថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្តាប់រួម បានសហការជាមួយក្រុមការងារមន្ត្រីរដ្ឋបាលជលផល
ដើម្បីចុះពិនិត្យស្ថានភាពព្រៃកោងកាង និងទីតាំងស្នើសុំធ្វើវារីវប្បកម្មនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងការពិនិត្យទីតាំងនេះក៏មានការចូលរួមពីលោកនាយរងអធិការសមុទ្រ និងអាជ្ញាធរមូលដ្ឋានផងដែរ។