ចេញផ្សាយ ២១ ឧសភា ២០១៩
79
ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩
ផ្នែករដ្ឋបាលជលផលទំនប់រលក និងនាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ(ស្តីទី) បានចូលរួមជាមួយក្រុមការងារបញ្ជាការឯកភាពស្រុកស្ទឹងហាវដឹកនាំដោយ លោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងមានការចូលរួមពីកងកំលាំង អាជ្ញាធរក្នុងស្រុក បានចុះទប់ស្កាត់នូវការចាក់ដីចូលមាត់ព្រែក ១កន្លែង ស្ថិតនៅក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទីតាំងទំហំដែលត្រូវកាយចេញមានបណ្តោយ ៨០ម៉ែត្រ ទទឹង ៤០ម៉ែត្រ។ ក្រុមការងារនៅតែបន្តធ្វើការកាយចេញរហូតដល់បញ្ចប់ការកាយដីចេញ សូមបញ្ជាក់ថាឡានដែលត្រូវដឹកអាចម៍ដីមានចំនួន ៨គ្រឿង និងអេស្កាវទ័រកាយចំនួន ១គ្រឿង។