ចេញផ្សាយ ១៨ ឧសភា ២០១៩
141
ថ្ងៃសៅរ៍ ១៥កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩
លោក ចាន់ រជ្ជតា នាយរងផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចុះពិនិត្យស្ថានភាព នៃការចូលកាន់កាប់ដីរដ្ឋ នៅចំណុចន្លោះក្បាលឆាយ និងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានសង់ផ្ទះ និងខ្ទមចំនួន ៣១ខ្នង។ ក្នុងនោះផ្ទះ ១៣ខ្នង និងខ្ទម ១៨ខ្នង។ ចំណុចនេះ ខណ្ឌរដ្ឋបាលព្រៃឈើបានរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការរួចហើយ។
ចំណែក លោក សំ សឿន នាយផ្នែកខណ្ឌរដ្ឋបាលព្រៃឈើ ព្រៃនប់ បានរៀបចំធ្វើពិដាន អគារការិយាល័យដែលទើបជួសជុលរួចបាន ៩៥%។