ចេញផ្សាយ ១៧ ឧសភា ២០១៩
59
ថ្ងៃសុក្រ ១៤កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩
ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យតាមដានជនល្មើសដែលលបលួចនាំយកសាច់ និងផលិតផលដែលមានដើមកំណើតពីសត្វមកលក់ដោយខុសច្បាប់ រួមទាំងបានណែនាំដល់អាជីវករក្នុងការដាក់លក់ឱ្យមានអនាម័យ និងមានសណ្តាប់ធ្នាប់ នៅផ្សារលើ។ ជាលទ្ធផលមិនមានបទល្មើសណាមួយនោះទេ។