ចេញផ្សាយ ១៧ ឧសភា ២០១៩
94
ថ្ងៃសុក្រ ១៤កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩
ខណ្ឌរដ្ឋបាលជលផលកំពង់សោម សហការជាមួយ ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកកោះថ្មី បានដុតបំផ្លាញចោលឧបករណ៍នេសាទកូនគ្រែងឈាម (រនាស់ស្បៃ) ចំនួន ២៤ រនាស់ ដែលបានធ្វើការនេសាទខុសច្បាប់ ដែលមានទីតាំងស្ថិតនៅ ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចំនុចកោះថ្មី)។ ក្នុងប្រតិការណ៍នេះមានការចូលរួមពីនាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ នាយស្តីទីសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ នាយ នាយរង ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកកោះថ្មី មេភូមិ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។