ចេញផ្សាយ ១៦ ឧសភា ២០១៩
120
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងាររការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដើម្បីធ្វើការឃាត់ចាប់បាននូវ សាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វ គឺក្រួច និងសាច់ពពែ ត្រង់ចំណុចក្រោយផ្សារលើ ក្នុងភូមិ១ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងនោះមាន សាច់ក្រួចចំនួន១៥០គីឡូក្រាម និងសាច់ពពែចំនួន ១២០គីឡូក្រាម។ ក្នុងករណីនេះថ្នាក់ដឹកនាំមន្ទីរធ្វើការអប់ណែនាំ និងផាកពិន័យទៅតាមវិធានបសុពេទ្យ។