ចេញផ្សាយ ១១ ឧសភា ២០១៩
90
ថ្ងៃសៅរ៍ ៨កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩
កំលាំងត្រួតពិនិត្យខណ្ឌរដ្ឋបាលជលផលកំពង់សោមបានចុះបង្ក្រាបការនេសាទកូនគ្រែងឈាមនៅចំណុចព្រែកចូលកោះខ្យង ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលបានចាប់ឃាត់ទូសអូសកូនគ្រែងចំនួន ៤គ្រឿង។ ហើយបន្ថែមពីនោះទៅទៀតគឺបានអឹបអូសយករនាស់ចំនួន ៨រនាស់ និងកូនគ្រែងចំនួន ២៥០គីឡូក្រាម។ ចំពោះកូនគ្រែងដែលអឹបអូសបានមន្រ្តីខណ្ឌរដ្ឋបាលជលផលបានធ្វើការព្រលែងចូលសមទ្រវិញ។