មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា និងទិសដៅអនុវត្តកាងារសម្រាប់ ខែ មិថុនា ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១០ ឧសភា ២០១៩
79
ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីការិយាល័យ និងខណ្ឌរដ្ឋបាលទាំង២ ដើម្បីធ្វើកិច្ចប្រជុំពិភាក្សាស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា និងទិសដៅអនុវត្តកាងារសម្រាប់ ខែ មិថុនា ឆ្នាំ២០១៩ នៅសាលាប្រជុំតូចរបស់មន្ទីរកសិកម្ម។ ក្នុងកិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុលអំពើបញ្ហាប្រឈមដែលការិយាល័យ និងខណ្ឌជួបកន្លងមក ក្នុងគោលបំណងដើម្បីរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។ យ៉ាងណាមិញទៀតសោតមន្រ្តីតាមការិយាល័យ និងខណ្ឌរដ្ឋបាលផ្ទាល់បានអនុវត្តការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកនាយខណ្ឌ នាយរងខណ្ឌ និងប្រធានការិយាល័យក្រោមឱវាទមន្ទីរ។
ចំនួនអ្នកចូលទស្សនា
Flag Counter