ចេញផ្សាយ ១០ ឧសភា ២០១៩
70
ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩
ខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមចុះពិនិត្យ និងផ្តល់យោបល់លើការស្នើសុំជួលទីតាំង១ផ្នែក នៃឧទ្យានជាតិព្រះសីហនុរាម ដើម្បីអភិវឌ្ឍន៍ជាតំបន់អេកូទេសចរណ៍របស់ក្រុមហ៊ុន ECO BEACH DEVELOPMENT CO.LTD មានទីតាំងស្ថិតនៅភូមិស្រែចាមក្រោម ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កិច្ចពិភាក្សានេះដឹកនាំដោយឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អេង ជាសាន ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាប្រធានជលផល។ ក្នុងពិធីនៅមានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាន នាយកដ្ឋានពាក់ព័ន្ធ នៃរដ្ឋបាលជលផល នាយរងអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រនាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ នាយស្តីទីសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ គណៈកម្មការសហគមន៍នេសាទបឹងជុំ និងតំណាងក្រុមហ៊ុន។